Thursday, August 30, 2018

Introduction of Network

Network គឺជាបណ្ដាញ Computer (Host)ចាប់ពី ២ឡើងដែលធ្វើការតភ្ជាប់គ្នាដើម្បីបង្កើតជាទំនាក់ទំនងមួយក្នុងគោលបំណងធ្វើការការបែងចែកព័ត៍មានគ្នាទៅវិញទៅមក។Networkមានច្រើនប្រភេទទៅតាមទំហំគោលបំណងនៃការប្រើប្រាស់បណ្ដាញនោះ។
បើនិយាយពីទំហំ មានដូចជាៈ
     -     Personal area network (PAN)
     -     Local area network (LAN)
     -     Metropolitan area network (MAN)
     -     Wide area network (WAN)

បើនិយាយពីគោលបំណង មានដូចជាៈ
    -    Storage area network (SAN)
    -    Enterprise private network (EPN)
    -    Virtual private network (VPN)
                                                                                                                                                                   
Personal area network (PAN)
ជាប្រភេទបណ្ដាញដែលមានលក្ខណៈតូចដូចជានៅក្នុងផ្ទះឬការិយាល័យធ្វើការជាដើម។បើសិនជាមានមនុស្សច្រើនប្រើប្រាប់បណ្ដាញ់នេះគេអាចហៅវាថា Home Area Network (HAN)

Personal area network (PAN)
Local area network (LAN)
ប្រភេទនៃបណ្ដាញដែលមានលក្ខណៈតូចល្មមដូចជានៅក្នុងអគារការិយាល័យមួយដែលតភ្ជាប់គ្នាតាមរយៈខ្សែNetworkពីឧបករណ៍មួយទៅឧបករណ៍មួយផ្សេងទៀត។​គេប្រើប្រាស់វិធីសាស្រ្ដនេះដើម្បីធ្វើការចែករំលែកព៍ត័មាននិងទប់ស្កាត់ការរខាន់ពីបណ្ដាញ​ ផ្សេង។ បើសិនជាប្រព័ន្ធបណ្ដាញនេះមិនប្រើប្រាស់ខ្សែគេក៍អាចហៅម្យ៉ាងទៀតថា Wireless Local Area Network (WLAN)
Local area network (LAN)
Metropolitan area network (MAN)
បណ្ដាញនេះមានលក្ខណៈធំជាងLANឬក៍អាចនិយាយបានថាLANsជាច្រើនផ្ដុំគ្នាឬពីអគារការិយាល័យមួយទៅអគារការិយាល័យមួយទៀតបង្កើតបានជាMAN។ទំហំរបស់ប្រព័ន្ធនេះមានលក្ខណៈទៅតាមតំបន់ហើយត្រូវគេហៅថា Campus Area Network (CAN)​។
Metropolitan area network (MAN)
Wide area network (WAN)
បណ្ដាញនេះមានលក្ខណៈធំទូលាយដូចជាប្រទេសទាំងមូលឬពិភពលោកទាំងមូល។WANមួយអាចមានបណ្តាញតូចជាងច្រើនដូចជាLANsឬMANs។​Internetគឺជាឧទាហរណ៍ដ៏ល្បីល្បាញមួយនៃWAN។
Wide area network (WAN)
                                                                                                                                                                   
Storage area network (SAN)
ទិន្នន័យត្រូវបានបញ្ចូលតាមរយៈ Computer​ Clients​ ដែលស្ថិតនៅក្នុង LAN ហើយបញ្ជូនទៅ Server ។ Server​ បានបញ្ជូនបន្ដទៅ Storage​ Devices ហើយដំណើរការរវាង Server និង Storage Devices ស្ថិតនៅលើ SAN ។ ដូចនេះ SAN គឺជាការផ្ដល់អោយរវាងការភ្ជាប់ពី Server ទៅ Storage Devices ដែលមានល្បឿនលៀន។
Storage area network (SAN)
Enterprise private network (EPN)
ជាប្រភេទនៃបណ្ដាញមួយដែលគេបង្កើតឡើងសំរាប់អាជីវកម្មដើម្បីភ្ជាប់ទំនាក់ទំនងរវាងគេហទំព័ររបស់ក្រុមហ៊ុនទៅនឹងទីតាំងផ្សេងៗរបស់ក្រុមហ៊ុន ក្នុងគោលបំណងចែករំលែកធនធាន។​
Enterprise private network (EPN)
Virtual private network (VPN)
គឺជាវិធីសាស្រ្ដក្នុងRemoteពីចំងាយដើម្បីការប្រើប្រាស់កម្មពិធីនិងធនធានរបស់ក្រុមហ៊ុនតាម​រយៈInternetហើយដំណើរការនោះត្រូវបានធ្វើឡើងដោយសុវត្តិភាព(Encrypted)។ 
Virtual private network (VPN)

សរសេរដោយ សុធី
បើសិនជាមានកំហុចសូមជួយ Command សូមអរគុណ!

Related Posts

Introduction of Network
4/ 5
Oleh

Recent